ខែកុម្ភះឆ្នាំ២០១៦ក្រុមហ៊ុនឃីងសហ្វូតយើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសជូនដំណឹងថាក្រុមហ៊ុន ឃីងសហ្វូតទើបតែបំពេញការចុះហត្ថលេខាទៅលើកិច្ចសន្យាថ្មីមួយទៀតជាមួយនឹងក្រុមហ៊ុនខ្មែរប្រ៊ូវើរីយ៏ក្នុងខែនេះ ក្នុងការសំណូមពរអោយយើងខ្ញុំផ្គត់ផ្គង់ឈើក្តារបន្ទះបន្តទៅមុខទៀត។
Read more កិច្ចសន្យាថ្មីបានចាប់ផ្តើមប្រកាសជាមួយក្រុមហ៊ុនខ្មែរប្រូវើរីយ៏ – ខែមករាឆ្នាំ២០១៦អំពីយើងខ្ញុំ
ក្រុមហ៊ុន ឃីងហ្វូត(Kingswood) យើងខ្ញុំ គឺជាក្រុមហ៊ុនដែលចាប់ផ្តើមទ្បើងនៅឆ្នាំ
២០១២។ ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុងភ្នំពេញ ហើយរោងចក្ររបស់យើងខ្ញុំ
មានទំហំ ២០,០០០ ម៉ែត្រការ៉េ មានអាស័យដ្ធាននៅតាមដងផ្លូវទ្រុងមាន់
សង្កាត់មានជ័យ រាជធានីភ្នំពេញ(នៅជាប់សាលា North Bridge) ចំងាយ
ពាក់កណ្តាលចាប់ពីព្រលានយន្តហោះពោចិនតុងទៅនឹងកណ្តាល ទីក្រុងភ្នំពេញ។
រោងចក្ររបស់យើងខ្ញុំ បំពាក់ដោយម៉ាសីុនបច្ចេកវិទ្យាសំរាប់ដំទ្បើង ប្រមូលផ្តុំ និង
បង្កើតជាគ្រឿងសង្ហារឹម សម្រេចនាំចូលមកពីប្រទេស តៃវ៉ាន់ និង វៀតណាម
ហើយទន្ទឹមនឹងនេះដែរក្រុមហ៊ុនយើងខ្ញុំក្នុងពេលបច្ចុប្បន្ននេះមានបុគ្គលិកចំនួន
១០០នាក់។ យើងបានប្រើប្រាស់វត្ថុធាតុដើម យកចេញពីប្រភពឈើដែល មាន
គុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និង អន្តរជាតិ។ អស់រយះពេលជាង ១០ ឆ្នាំ
មកហើយក្រុមហ៊ុនយើងខ្ញុំបានអភិរក្ស និង រក្សាការពារឈើគ្រប់ប្រភេទរាប់ទាំង
ឈើដែលត្រូវទទួលការសំងួតដោយគ្រឿង ម៉ាសីុន ឬ សំងួតតាមវិធីធម្មជាតិក្តី
សំរាប់ប្រីប្រាស់នៅក្នុងផលិតកម្មរបស់យើងខ្ញុំ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនយើងខ្ញុំ
គោរពតាមច្បាប់ និង ដើរតាមគោលការនយោបាយសុជីវធម៌សង្គមផងដែរ
ជាពិសេសក្នុងករណីដែលយើងខ្ញុំជ្រើសរើសយកប្រភេទឈើដែលមានគុណភាព ខ្ពស់
ហើយលក់ចេញពីសហគ្រិនដែលមានកេរ្តិ៍ឈ្មោះល្អតែប៉ុណ្នោះ។ គោលបំណងសំខាន់
របស់យើងខ្ញុំ គឺចង់តែបំពេញតម្រូវការទាំងគុណភាព និង បរិមាណអោយអតិថិជនរបស់យើងខ្ញុំទាន់ពេលវេលា និង គ្រប់ចំនួនគម្រោងទុក។ ក្នុងការបំពេញតម្រូវការនេះយើងខ្ញុំ
ខិតខំបំពេញនូវគោលការណ៏សំខាន់ៗ ទាំងទ្បាយដូចជា បំពេញតាមលក្ខណះ សម្បត្តិ
តម្រូវការរបស់អ្នករៀបចំសិប្បកម្ម អ្នករចនាម៉ូត ស្ថាបត្យករ និង ប្រធានគម្រោងនៃអ្នក
ចាត់ការទូទៅ។ ហើយវិធីសាស្រ្ត បត់បែនទៅតាមតម្រូវការរបស់យើងខ្ញុំ គឺសំដៅទៅលើចំណុច ដែលយើងខ្ញុំផ្តល់នូវសេរីភាព អោយអតិថិជនក្នុងការបញ្ជារទិញចាប់ពីចំនួនមួយ
រហូតដល់ច្រើនអតិប្បរមារ។ ក្នុងការបញ្ជូនទំនិញពីប្រទេសកម្ពុជាទៅប្រទេស អាមេរិក
អឺរុប អូស្រ្តាលី ឬ តំបន់អាសី ជាចំនួនលក់រាយ និង បោះដុំក្តី គ្រឿងសង្ហារឹមទាំងទ្បាយ
នេះសំរាប់បំពាក់អាគារទំនើបៗ ក្រុមហ៊ុនយើងខ្ញុំអាច បំពេញតាមតម្រូវការនេះទាន់ពេល
វេលាល្អឥតខ្ចោះ។
