អំពីយើងខ្ញុំ

    ក្រុមហ៊ុន ឃីងហ្វូត(Kingswood) យើងខ្ញុំ គឺជាក្រុមហ៊ុនដែលចាប់ផ្តើមទ្បើងនៅឆ្នាំ ២០១២។ ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុងភ្នំពេញ ហើយរោងចក្ររបស់យើងខ្ញុំ មានទំហំ ២០,០០០ ម៉ែត្រការ៉េ មានអាស័យដ្ធាននៅតាមដងផ្លូវទ្រុងមាន់ សង្កាត់មានជ័យ រាជធានីភ្នំពេញ(នៅជាប់សាលា North Bridge) ចំងាយ ពាក់កណ្តាលចាប់ពីព្រលានយន្តហោះពោចិនតុងទៅនឹងកណ្តាល ទីក្រុងភ្នំពេញ។ រោងចក្ររបស់យើងខ្ញុំ បំពាក់ដោយម៉ាសីុនបច្ចេកវិទ្យាសំរាប់ដំទ្បើង ប្រមូលផ្តុំ និង បង្កើតជាគ្រឿងសង្ហារឹម សម្រេចនាំចូលមកពីប្រទេស តៃវ៉ាន់ និង វៀតណាម ហើយទន្ទឹមនឹងនេះដែរក្រុមហ៊ុនយើងខ្ញុំក្នុងពេលបច្ចុប្បន្ននេះមានបុគ្គលិកចំនួន ១០០នាក់។ យើងបានប្រើប្រាស់វត្ថុធាតុដើម យកចេញពីប្រភពឈើដែល មាន គុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និង អន្តរជាតិ។ អស់រយះពេលជាង ១០ ឆ្នាំ មកហើយក្រុមហ៊ុនយើងខ្ញុំបានអភិរក្ស និង រក្សាការពារឈើគ្រប់ប្រភេទរាប់ទាំង ឈើដែលត្រូវទទួលការសំងួតដោយគ្រឿង ម៉ាសីុន ឬ សំងួតតាមវិធីធម្មជាតិក្តី សំរាប់ប្រីប្រាស់នៅក្នុងផលិតកម្មរបស់យើងខ្ញុំ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនយើងខ្ញុំ គោរពតាមច្បាប់ និង ដើរតាមគោលការនយោបាយសុជីវធម៌សង្គមផងដែរ ជាពិសេសក្នុងករណីដែលយើងខ្ញុំជ្រើសរើសយកប្រភេទឈើដែលមានគុណភាព ខ្ពស់ ហើយលក់ចេញពីសហគ្រិនដែលមានកេរ្តិ៍ឈ្មោះល្អតែប៉ុណ្នោះ។ គោលបំណងសំខាន់ របស់យើងខ្ញុំ គឺចង់តែបំពេញតម្រូវការទាំងគុណភាព និង បរិមាណអោយអតិថិជនរបស់យើងខ្ញុំទាន់ពេលវេលា និង គ្រប់ចំនួនគម្រោងទុក។ ក្នុងការបំពេញតម្រូវការនេះយើងខ្ញុំ ខិតខំបំពេញនូវគោលការណ៏សំខាន់ៗ ទាំងទ្បាយដូចជា បំពេញតាមលក្ខណះ សម្បត្តិ តម្រូវការរបស់អ្នករៀបចំសិប្បកម្ម អ្នករចនាម៉ូត ស្ថាបត្យករ និង ប្រធានគម្រោងនៃអ្នក ចាត់ការទូទៅ។ ហើយវិធីសាស្រ្ត បត់បែនទៅតាមតម្រូវការរបស់យើងខ្ញុំ គឺសំដៅទៅលើចំណុច ដែលយើងខ្ញុំផ្តល់នូវសេរីភាព អោយអតិថិជនក្នុងការបញ្ជារទិញចាប់ពីចំនួនមួយ រហូតដល់ច្រើនអតិប្បរមារ។ ក្នុងការបញ្ជូនទំនិញពីប្រទេសកម្ពុជាទៅប្រទេស អាមេរិក អឺរុប អូស្រ្តាលី ឬ តំបន់អាសី ជាចំនួនលក់រាយ និង បោះដុំក្តី គ្រឿងសង្ហារឹមទាំងទ្បាយ នេះសំរាប់បំពាក់អាគារទំនើបៗ ក្រុមហ៊ុនយើងខ្ញុំអាច បំពេញតាមតម្រូវការនេះទាន់ពេល វេលាល្អឥតខ្ចោះ។



    ផលិតកម្ម​ សេវាកម្ម

    ក្រុមហ៊ុនយើងខ្ញុំមានលទ្ធភាពផលិត គ្រឿងសង្ហារឹមឈើឆ្លាក់គ្រប់ប្រភេទទៅតាមរចនាម៉ូត និង លក្ខណះសម្បត្តិដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនគ្រប់បែបយ៉ាង
    ផលិតកម្មដំទ្បើង

    ផលិតកម្មដំទ្បើង

    ក្រុមហ៊ុនយើងខ្ញុំមានសមត្ថភាពបង្កើតផលិត ផលសំរេចដូចជា៖លាបពណ៌ថ្នាំទៅលើផលិត ផលសំរេច ទូ គ្រឿងតុបតែងខាងក្នុងនិងក្រៅស្ថាបត្យកម្ម ទាំងទ្បាយសំរាប់រចនាម៉ូតជារបៀបបុគ្គល ឫការអភិវឌ្ឍន៏ជាទំហំធំៗទោះបីជាគម្រោង របស់លោកអ្នកជាគម្រោងខុនដូ ឫជាអាគារ ការិយាល័យក្តីឫគម្រោង អភិវឌ្ឍន៏ លាយទ្បំចំរុះគ្នាក៏ដោយក្តី ក្រុមហ៊ុនឃីងសហ្វូតយើងខ្ញុំអាច បំពេញជូន ដល់អតិថិជនទាំងគុណភាព និង សមស្របទៅតាមពេលវេលា ដែលតម្រូវការពីយើងខ្ញុំ។

    ផលិតកម្មគុណភាពខ្ពស់ធ្វើដោយដៃ

    ផលិតកម្មគុណភាពខ្ពស់ធ្វើដោយដៃ

    ក្រុមហ៊ុនយើងខ្ញុំមានមោទនភាពក្នុងការបង្កើត ផលិតផលជាលក្ខណះផ្ទាល់ខ្លួនដែលមាន គុណភាពខ្ពស់ហើយមានតែមួយប្រភេទឆ្លាក់ ដោយដៃធ្វើចេញពីឈើមានគុណភាពខ្ពស់។ ប្រសិនបើលោកអ្នកជាអ្នករចនាម៉ូតក្តី ឫមានម៉ូតផ្ទាល់ខ្លួនក្តីហើយមានបំណងចង់ បង្ហាញគ្រឿងសង្ហារឹមតុបតែងចំណុច កណ្តាលនៅក្នុងផ្ទះឫការិយាល័យ សូមអនុញ្ញាត្តិអោយយើងខ្ញុំបំពេញ ចក្ខុវិញ្ញាណរបស់លោកអ្នកផងចុះ។

    វត្ថុធាតុដើម

    វត្ថុធាតុដើម

    ក្រុមហ៊ុនយើងខ្ញុំមានលទ្ធភាពបំពេញតម្រូវការ អោយអតិថិជនបានដោយសមប្រកបដូចការ រំពឹងទុករបស់លោកអ្នកដែលដៃគូប្រកួតប្រជែង របស់យើងខ្ញុំមិនមានលទ្ធភាពបំពេញតម្រូវការ នេះបានដោយយោងតាមករណីចោទថា៖ ក្រុមហ៊ុនឃីងសហ្វូតយើងខ្ញុំបានសន្សំទុក ឈើស្ងួតក្នុងចំនួនច្រើន រៀបចំជាស្រេច ដើម្បីរងចាំការផលិតទន្ទឹមនឹងនេះ ដែរយើងខ្ញុំប្រើប្រាស់តែប្រភេទឈើដែលទិញ ចេញពីក្រុមហ៊ុនផ្គត់ផ្គង់ឈើដែលអនុវត្តតាម ផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្នុងការអភិរក្សព្រៃឈើនិងការទទួលខុសត្រូវ របស់ក្រុមហ៊ុនទៅលើសង្គមជាតិជាធំ។

    ថ្នាក់ដឹងនាំជាន់ខ្ពស់

    នាយក

    លោក តែ សុគន្ធ(Jonh)

    លោក តែ សុគន្ធ បានសិក្សានៅសាលាស្ថិតនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការសិក្សានេះហើយសុគន្ធបានបន្តការសិក្សានៅសាកលវិទ្យាល័យ ឈ្មោះAssumption University of Thailand នៅប្រទេសថៃ។នៅសាកលវិទ្យាល័យ Assumptionនេះសុគន្ធបានសិក្សាអំពីរបៀបរបបវិធីសាស្រ្ត ធ្វើអាជីវកម្មបន្ទាប់ពីនេះទៅសុគន្ធបានធ្វើការបន្តការសិក្សានៅសាកលវិទ្យា័យឈ្មោះ Nothern Alberta Institute Of Technologyស្ថិតនៅប្រទេសកាណាដា ហើយបានសិក្សាជំនាញផ្នែកវិធីសាស្រ្តធ្វើអាជីវកម្មដូចគ្នាដែរ។លោកសុគន្ធបាន បង្កើតក្រុមហ៊ុនឃីងសហ្វូតនៅឆ្នាំ២០១២ហើយសុគន្ធមានតំណែងជានាយកនៃ ក្រុមហ៊ុនឃីងសហ្វូតនេះតែម្តង។

    ប្រធានគ្រប់គ្រងទូទៅ​

    លោក​ តែ សុភារម្យ(Rom)

    លោក តែ សុភារម្យ បានបញ្ចប់ការសិក្សាអំពីពត៌មានវិទ្យានៅសាកលវិទ្យាល័យ ICC instituteហើយបានទទួលបរិញ្ញាបត្រខាងផ្នែកពត៌មានវិទ្យាដែលស្ថិតនៅ ទីក្រុងភ្នំពេញប្រទេសកម្ពុជា។បន្ទាប់ពីបញ្ចប់ការសិក្សានេះហើយសុភារម្យបានធ្វើ ការជាមួយនឹងក្រុមហ៊ុនឪពុកម្តាយរបស់គាត់ជាជំនួញលក្ខណះគ្រួសារហើយសុភារម្យ មានតំណែងជាអ្នកប្រមូលបំណុលព្រមទាំងជាអ្នកទទួលខុសត្រូវចំពោះកិច្ចការ ទាក់ទិននឹងធនាគារ។បន្ទាប់មកសុភារម្យបានធ្វើដំណើរទៅកាន់ប្រទេសកាណាដា ដើម្បីជួយជ្រោមជ្រែងមុខរបរអាជីវកម្មខាងផ្នែកលក់គ្រឿងអលង្ការ។ សុភារម្យ ក៏បានបើកហាងលក់កាបូបឈ្មោះ Premium Collection។ នៅឆ្នាំ២០១២ សុភារម្យក៏បានទទួលតំណែងជាប្រធានគ្រប់គ្រងទូទៅជាមួយនឹងបងប្រុសរបស់គាត់ នៅក្រុមហ៊ុនឃីងសហ្វូតនេះរហូតមកដល់បច្ចុប្បន្ននេះ។

    ដៃគូអាជីវកម្ម

    យើងខ្ញុំបានផ្តល់សេវាកម្មដល់អតិថិជនសំខាន់ៗដូចជា

    កម្រងរូបភាព

    ពត៌មាន